ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រកាយ​និងស្តារប្រឡាយអមសងខាងផ្លូវជាតិលេខ៤ចៀសវៀងស្ទះចរន្តទឹក

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២​ ដោយមានការយកចិត្តទុកដាក់ពីលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបញ្ជាឱ្យលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ដាក់គ្រឿងចក្រកាយ​ ស្តារសំរាមចេញពីប្រឡាយអមសងខាងផ្លូវជាតិលេខ៤​ ពីព្រុំប្រទល់ជាប់នឹងខណ្ឌកំបូលដេីម្បីឱ្យចរន្តទឹកហូរស្រួលចៀសវៀងភ្លៀងមកម្តងៗស្ទះចរន្តទឹកជនលិចចូលផ្ទះបងប្អូនប្រជាពលរដ្ឋ។ 

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានថ្លែងថា ដោយសង្កេតឃេីញថាប្រឡាយអមសងខាងផ្លូវជាតិលេខ៤​ មានសំរាមនឹងស្មៅដុះច្រេីនធ្វេីឱ្យចរន្តទឹកហូរយឺតខណៈភ្លៀងមកម្តងៗ​ ។ ដោយមានការយកចិត្តទុកដាក់ពីលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យទេីបនៅរសៀលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២នេះលោកបានដាក់គ្រឿងចក្រកាយ​ ស្តារសំរាមនឹងស្មៅចេញពីប្រឡាយដេីម្បីឱ្យចរន្តទឹកហូរលឿនចៀសវៀងការកកស្ទះ។ 

លោក​ វ៉ា​ សាវឿន​ ស្នេីសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តាវិចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវចៀសវៀងធ្លាក់ឬហេីរចូលប្រឡាយធ្វេីឱ្យស្ទះចរន្តទឹក៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖