ព័ត៌មានទាន់ហេតុការណ៍៖

ធ្ងន់កហើយម៉ូតូកង់៣ ! ខណៈបើកកៀររថយន្ដ Rolls-Royce ពាក់ស្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ មិនដឹងថា ប្រញាប់ ឬបើកបរធ្វេសប្រហែស យ៉ាងណាទេ ដល់ថ្នាក់ម៉ូតូកង់បី បើកកៀររថយន្ដ Rolls-Royce ពាក់ស្លាកលេខពោធិ៍សាត់ 2D-7777 ខូចខាតអស់មួយចំហៀង នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ៖ មានករណីរថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 2D-7777 ចតស្ងៀមមួយកន្លែង ត្រូវម៉ូតូកង់បីដឹកអីវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ដែលត្រូវចំណាយប្រាក់ច្រើនដើម្បីជួសជុល ឬពិបាករកកន្លែងជួសជុលណាស់ ឡានទំនើបបែបនេះ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូកង់បីបានជជែកចរចាគ្នាជាមួយម្ចាស់រថយន្ដ តែមិនទាន់ដឹងថា ដំណោះស្រាយយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងថា តើម្ចាស់រថយន្ដទាមទារសំណងប៉ុន្មានពីអ្នកបើកកង់បីនោះដែរ។ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ។

ប្រសិនបើខាងរថយន្តមាន ការអាណិតអាសូរ យោគយល់ អាធ្យាស្រ័យនោះមិនអីទេ តែបើត្រូវសងថ្លៃជួសជុល គឺធ្ងន់ក ហើយ ដូច្នេះសូមបងប្អូនបើកបរ យានជំនិះគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំពូកែលូន ជ្រែ ប្រញាប់ពេកអី គ្រោះថ្នាក់ណាស់ ៕

ដោយ ៖ សហការី


ចែករំលែក៖