ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែភ្ជាប់ពាក្យ ហេង វិសាល និងជា ស្រីនា កក្រើកអស់អ្នកគាំទ្រលួចញញឹមយ៉ាងមានក្តីសុខ

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលក្រោយពីលេចដំណឹងនៃការភ្ជាប់ពាក្យរវាង Youtuber ប្រុសសង្ហាស្រីស្អាត ហេង វិសាល និង ជា ស្រីនា ដែលជាដៃគូសម្តែងរួមគ្នានោះ។ ពេលនេះលេចចេញការពិតហើយកម្មវិធីនោះគឺជារឿងពិតមិនមែនជារឿងល្បី ឬសម្តែងឡើយ។

  អាចចាត់ទុកបានថាជាគូស្នេហ៍ដ៏ស័ក្កិសម និងធ្វើឲ្យទស្សនិកជនពេញចិត្តដេកញញឹមចំពោះការប្រកាសរឿងភ្ជាប់ពាក្យរបស់ លោក ហេង វិសាល និងកញ្ញា ជា ស្រីនា ពិតជាបានដឹកដៃគ្នារៀបចំកម្មវិធីភ្ជាប់ពាក្យពិតប្រាកដមែន ក្រោយពីបានលាក់បាំងចំណងស្នេហ៍យ៉ាងអាថ៌កំបាំងអស់រយៈពេលជាយូរ។ រឿងរ៉ាវពិតអំពីស្នេហារបស់ពួកគេមួយចំនួនត្រូវបានទម្លាយ និងបញ្ជាក់ថាពួកគេមិនមែនត្រឹមតែជាដៃគូដ៏ស័ក្កិសមនៅក្នុងការសម្តែង ឡើយប៉ុន្តែជិវិតពិតនៃស្នេហារបស់ពួកគេគឺពិតជាមានឡើងប្រាកដមែន ហើយពេលនេះឈានដល់ពេលច្បាស់លាស់ថែមទៀតផង។ ការផ្ទុះពីទំនាក់ទំនងក្នុងថ្ងៃភ្ជាប់ពាក្យរបស់ ហេង វិសាល និង ស្រីនា គឺមហានជនមិនត្រឹមតែចាប់អារម្មណ៍ខ្លាំងចំពោះគូស្នេហ៍ស័ក្តិសមមួយគូនេះទេ ថែមទាំងចង់ដឹងថាតើ ពួកគេទាំងពីរទាក់ទងគ្នាតាំងពីកាល ពិតជាពូកែលាក់មែន ។ជាក់ស្តែងតាមវីដេអូមួយនេះ ក្រោយពេលចប់ពិធីភ្ចាប់ពាក្យ អំឡុងពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែបងស្រីរបស់ស្រីនា បានទម្លាយខ្ចេចគ្មានសល់ ការពិតទៅវិសាលនិងស្រីនា សាកចិត្តស្រឡាញ់គ្នាគ្រួសារទាំងសងខាងដឹងលឹអស់ហើយ តែម្នាក់ៗខំលាក់ សូម្បីតែពេលទៅញាំអីជុំគ្នា ក៏មិនបានថតរូបជុំគ្នាដែរ ពោលគឺព្យាយាមលាក់តែម្តង រហូតដល់ថ្ងៃភ្ចាប់ពាក្យ ។ក្រៅពីបានទម្លាយរឿងនេះនៅមុននេះដែរ ទាំងសាច់ញាតិទាំងសងខាងក៏បានទម្លាយអំពីអត្តចរិករបស់ពួកគេខ្លះៗកាលពីវ័យកុមារផងដែរ ដោយ លោក ហេង វាសនា ជាបងប្រុសបានទម្លាយពីអត្តចរិកលោក ហេង វិសាលខ្លះៗថាពីក្មេងច្រឡឺមចូលចិត្តលេងច្រើន ប៉ុន្តែបានផ្លាស់ប្តូរអត្តចរិកក្រោយពេញវ័យពោលគឺមានអត្តចរិកហ្មឺងម៉ាត់នឹងការងារ និងស្រលាញ់ក្រុមគ្រួសារខ្លាំង។ 

  នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២២ ដែលជាថ្ងៃភ្ជាប់ពាក្យនោះដែរក្រៅតែពីការរៀបចំពិធីមួយចំនួនតាមទំនៀមទម្លាប់ខ្មែរក៏មានកម្មវិធីជួបជុំជប់លៀងរវាងសាច់ញាតិមិត្តភក្កិជិតដិតរបស់ពួកគេផងដែរ ។ ក្នុងនោះក៏មានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះ និងអ្នកលក់អនឡាញល្បីៗជាច្រើនចូលរួមផងដែរដែលគេដឹងថា ភ្ញៀវគ្រានេះមានប្រមាណជាង៤០០នាក់ ចុះទំរាំដល់ថ្ងៃមង្គលការថាតើនឹងមានភ្ញៀវច្រើនកុះករប៉ុណ្ណាចូលរួមអបអរសាទរទៅកាន់អ្នកទាំងពីរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖