ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អាវរងាជូនយោធភូមិភាគពិសេស

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បាននាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគពិសេស ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសដ៏ឆ្នើម តែងតែបានយកចិត្តទុកដាក់ដល់សុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេស និយាយជារួមដោយឡែកអង្គភាពយោធភូមិភាពពិសេសរបស់យើងខ្ញុំ លោកតែងតែគិតគូរនៅរដូវវស្សាមានអាវភ្លៀង រដូវត្រជាក់មានអាវរងាជារៀងរាល់ឆ្នាំ។

ជំនួសមុខឲ្យថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន នៃយោធភូមិភាគពិសេសទាំងអស់ សូមប្ដេជ្ញាស្មោះត្រង់ជឿជាក់ឥតងាករេលើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងបន្តបោះឆ្នោតគាំទ្រសម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ព្រមទាំងគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលអនាគត៕

ដោយ៖សហការី


ចែករំលែក៖