ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្តាយមីង១ម៉ឺនរៀលមិនបានលួចទូរស័ព្ទយកទៅលក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានលួចទូរស័ព្ទម្តាយមីងរបស់ខ្លួនយកទៅលក់ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២២​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះ តុង​ សានឡី​ ភេទប្រុសអាយុ២៨​ឆ្នាំ​ ស្នាក់នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២២​ ជនសង្ស័យបានមកសុំលុយគាត់ចំនួន១០,០០០រៀលតែគាត់មិនឱ្យ។ លុះយប់ឡេីងខណៈគាត់លង់លក់ក្នុងដំណេកស្រាប់តែជនសង្ស័យលួចយកទូរស័ព្ទម៉ាកI phone 7plus មួយគ្រឿងយកទៅលក់បាត់។ 

ជនរងគ្រោះបន្តថា​ លុះព្រឹកឡេីងទេីបដឹងថាបាត់ទូរស័ព្ទចំណែកជនសង្ស័យក៏មិនឃេីញ​ រហូតមកដល់រសៀលថ្ងៃដដែលទេីបឃេីញជនសង្ស័យមកផ្ទះវិញក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំតែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖