ព័ត៌មានទាន់ហេតុការណ៍៖

បើកបររថយន្តធំបុក អ្នកជិះម៉ូតូស្លាប់ រត់គេចត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  យ៉ាងហោចណាស់ក៏មាន មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង ។ ចំណែកម្នាក់ទៀតបានរងរបួសជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោង ៣និង១៦ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ លើកំណត់ផ្លូវជាតិលេខ ៥ ចំណុចមុខធនាគារព្រីនស៍ ចន្លោះគីឡូម៉ែត្រលេខ ៨៨និង លេខ៨៩ ស្ថិតនៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ខណៈដែលរថយន្តបុកនិងម៉ូតូមួយគ្រឿងក្នុងដំណើរបើកបរ បញ្ច្រាសទិសគ្នា។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ លាវ សុខចាន់រិទ្ធ អាយុ ២០ឆ្នាំមានទីលំនៅភូមិប្រស្នឹ ប ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាអ្នកបើកបរម៉ូតូ honda dreamពាក់ស្លាកលេខកំពង់ឆ្នាំង1J.12.26 មានដឹកយុវជនម្នាក់ឈ្មោះ ជៀន គង់ អាយុ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។

 ដោយឡែករថយន្តបានបើកគេចរហូតដល់ស្រុកកំពង់ត្រឡាច ដែលមានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ទើបសមត្ថកិច្ចនគរបាលចាប់ឃាត់បាន និងឃាត់ខ្លួន អ្នកបើកបររថយន្ត ។

បច្ចុប្បន្ន រថយន្តនិងម៉ូតូដែលជាវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕

ដោយ : សហការី


ចែករំលែក៖