ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ ពី​បទ​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​​ខុសច្បាប់​ នៅស្រុកបូទុមសាគរ​

ចែករំលែក៖

ខេត្ត​​បាត់ដំបង ​៖​ កម្លាំង​នគរបាល​ស្រុក​បូទុមសាគរ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្ម​ស​ បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀនខុសច្បាប់​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ។​

ករណី​បង្រ្កាប​គ្រឿងញៀន​ខាងលេីនេះ​ បានធ្វេីឡេីង​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​ព្រឹក​ ស្ថិត​នៅ​ចំណុច​ហាង​កាត់សក់​ ស្ថិត​នៅ​ភូមិ​ថ្ម​ស​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​។​

​ជនសង្ស័យ​មានឈ្មោះ​ ផ​ន​ ឡា​ង​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្ម​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​ និង​ឈ្មោះ​ រ៉េ​ត​ ប៉ុន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្ម​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ ចំនួន​០១​កញ្ចប់​តូច​ និង​០២​កំណាត់​ទុ​យូ​ និង​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ និង​ដាវ​០១​ដើម​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​នៅ​អធិការដ្ឋាន​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​៕

ដោយ​៖ សហការី​


ចែករំលែក៖