ព័ត៌មានទាន់ហេតុការណ៍៖

«ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណីបទបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច»

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹងអំពីសិក្ខាសាលាដោយផ្ទាល់ ក្រោមប្រធានបទ «ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណីបទបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ២:០០នាទីរសៀល រហូតដល់ម៉ោង ៥:០០នាទីល្ងាច។

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកាគណៈមេធាវីឱ្យបានជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ សិក្ខាសាលាដោយផ្ទាល់ ក្រោមប្រធានបទស្តីពី «ការទទួលខុសត្រូវក្នុងករណីកិច្ចការពារស្របច្បាប់ និងករណ៏បទបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ច ដោយវាគ្មិនកិត្តិយសគឺលោកមេធាវី ពេជ្រ អង្គ អនុប្រធានគណៈកម្មការកិច្ចការព្រហ្មទណ្ឌ។

នៅថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ២:០០នាទីរសៀល រហូតដល់ម៉ោង ៥:០០នាទីល្ងាច។ ដោយរៀបចំនៅបន្ទប់ថ្នាក់រៀនសិស្សមេធាវី ដែលស្ថិតនៅទីស្នាក់ការ គណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុង ផ្លូវលេខ ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សិក្ខាសាលាទទួលត្រឹមចំនួន ៦០ នាក់ ប៉ុណ្ណោះ។

អាស្រ័យហេតុនេះ សមាជិក-សមាជិកាគណៈមេធាវីដែលមានបំណងចូលរួមក្នុងកម្មវិធី សិក្ខាសាលាខាងលើ សូមចុះឈ្មោះតាមតំណភ្ជាប់ link (Google Form) ឬជាមួយក្រុមការងារដូច មានបញ្ជាក់ជូនខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទីល្ងាច ជាកំណត់។ 

បញ្ជាក់៖ សូមយកក្រមព្រហ្មទណ្ឌមកជាមួយផង ៕

ដោយ : សិលា


ចែករំលែក៖