ព័ត៌មានទាន់ហេតុការណ៍៖

គោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឆ្នាំ២០២៣ តាមរយៈការរៀបចំ “កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា” និងការចូលរួម “ពិព័រណ៍ទេសចរណ៍អន្តរជាតិ”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ចេញ សេចក្តីជូនដំណឹងលេខ ៤២៣ សជណ.អអទ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៏កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឆ្នាំ២០២៣ តាមរយៈការរៀបចំ “កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា” និងការចូលរួម “ពិព័រណ៍ទេសចរណ៍អន្តរជាតិ”។ 

ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ស្ថាប័នរដ្ឋ ឯកជនពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនជ្រាបថា ក្នុងដំណាក់កាលស្ដារឡើងវិញនវិស័យ ទេសចរណ៍ ស្របតាមយុទ្ឋសាស្ត្រផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិក្ខវីដ-១៩ ក្រសួងទេសចរណ៍នៅតែបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើ ឆាកអន្តរជាតិ តាមរយៈការចូលរួមដោយផ្ទាល់ក្នុង“ពិព័រណ៍ទេសចរណ៍អន្តរជាតិ” នៅក្រៅប្រទេសចំនួន ១០លើក នៅលើទីផ្សារអាស៊ាន ទីផ្សារឥណ្ឌា ចិន ជប៉ុន កូរ៉េ និងទីផ្សារអឺរ៉ុប និងការរៀបចំកម្មវិធី “ផ្សព្វផ្សាយបង្ហាញផ្លូវ ទេសចរណ៍កម្ពុជា” ដើម្បីអបអរសាទរ និងផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ក៏ដូចជាផ្សព្វផ្សាយ យុទ្ធនាការ “កម្ពុជាជាគោលដៅទេសចរណ៍កីឡា ដោយធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ឱ្យបានទូលំទូលាយដល់ទីផ្សារអន្តរជាតិបន្ទាប់ពីបានអាក់ខាន ចូលរួមដោយផ្ទាល់រយៈពេល ២ឆ្នាំដោយវិបត្តិក្ខវីដ-១៩។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគម ទេសចរណ៍ ស្ថាប័នរដ្ឋ-ឯកជនពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាប និងសហការចូលរួម ជាមួយក្រសួងទេសចរណ៍ឱ្យបានច្រើន និងសកម្មបំផុតក្នុងការចាប់យកឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៏ កម្ពុជា ក៏ដូចជាបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិ។

ដើម្បីចូលរួម ឬឧបត្ថម្ភក្នុងកម្មវិធីដូចបានជម្រាបជូនខាងលើ សូមមេត្តាទំនាក់ទំនងនាយកដ្ឋានសិក្សា ទីផ្សារ និងផ្សព្វផ្សាយ ទេស ចរណ៍ក្រៅប្រទេស តាមរយះទូរស័ព្ទលេខ ០១៧៩៣៨៣៩៣/ ០១២៤១៤១៩១/ ០១២២៤៩៨៧៨ ឬអ្វីម៉ែល prakvuthy1983@gmail.com/sethuimonyhor@gmail.com/sumath.ouk007@gmail.com //៕

ដោយ : សិលា


ចែករំលែក៖