ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លេីងបុករថយន្តឡិចស៊ីស៤៧០អូសជាង៥០ម៉ែត្របណ្តាលឱ្យព្រះសង្ឃ៣អង្គរងរបួសធ្ងន់និង១អង្គរួមទាំងកូនសិស្សម្នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសLX470មួយគ្រឿងដឹកព្រះសង្ឃបេីកបរឆ្លងកាត់ផ្លូវរថភ្លេីងត្រូវបានរថភ្លេីងបុកអូសជាង៥០ម៉ែត្របណ្តាលឲ្យព្រះសង្ឃ៣អង្គរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗចំណែក១អង្គទៀតរួមទាំងតៃកុងជាកូនសិស្សលោករងរបួសស្រាល។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពី១១និង៥០នាទីយប់ថ្ងៃទី៩​ ខែវិច្ឆិកាឆ្នាំ​ ២០២២​ ស្ថិតនៅក្នុងភូមិទួលលៀប​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX 470 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2L 4981 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុឆ្លងផ្លូវរថភ្លេីងស្រាប់តែមានរថភ្លេីងមួយខ្សែឆ្លងកាត់មកជ្រុលបុកអូសជាង៥០ម៉ែត្របណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំចំណែកព្រះសង្ឃ៣អង្គរងរបួសធ្ងន់​ ១អង្គទៀតនិងកូនសិស្សជាអ្នកបេីករថយន្តរងរបួស្រាល​ ។ 

ក្រោយកេីតហេតុព្រះសង្ឃដែលរងរបួសធ្ងន់ត្រូវបានរថយន្តឯកជនមួយមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថភ្លេីងក៏បន្តដំណេីរទៅមុខទៀតទៅចំពោះរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖