ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍

ចែករំលែក៖

ខេត្តសៀមរាប ៖ អបអរសាទរសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីប្រើប្រាស់ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដើម្បីបណ្តុះបណ្តាលអ្នកជំនាញថ្មីនៅខេត្តសៀមរាប។ 

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) គ្រោងនឹងជ្រើសរើសយុវជន/យុវនារីថ្មីចំនួន ៣០០នាក់ មកពីក្រុមគ្រួសារទីទាល់ក្រ និងចំណាកស្រុក ដើម្បីចូលសិក្សាបដិសណ្ឋារកិច្ចលើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និង ភេសជ្ជ: ជំនាញក្រឡុកស្រា និងជំនាញគេហកិច្ច ដែកម្មវិធីនឹងចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ រហូត ខែសីហា ឆ្នាំ២០២៣។

យុវជន/យុវនារីមកពីបណ្តាស្រុកចំនួនប្រាំរួមមាន៖ ស្រុកជីក្រែង ស្រុកក្រឡាញ់ ស្រុកបាគង ស្រុកអង្គរជុំ និងស្រុកវារិន នៃខេត្តសៀមរាប នឹងទទួលបានឱកាសិក្សាជំនាញបដិសណ្ឋារកិច្ច ហូកា ពេញម៉ោង រយៈពេល ៦ខែ ដោយសិក្សាទាំងទឹស្ត្រី ការអនុវត្ត និងចុះហ្វឹកហាត់ផ្ទាល់តាមមូលដ្ឋានអាជីវកម្មនានាក្នុងខេត្តសៀមរាប។ សិក្ខាកាមគ្រប់រូបទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១៥០ដុល្លា ក្នុង១ខែ អាហារសម្រន់ពីរ សម្ភារៈសិក្សា ឯកសណ្ឋាន ការប្រឹក្សាការងារ និងជួយស្វែងរកការងារបន្ទាប់ពីបញ្ចប់វគ្គសិក្សា។ 

ការចូលរួមរបស់សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (S.T.C) នឹងក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាព ពង្រឹងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងជួយកាត់បន្ថយក្នុងការធ្វើចំណាកស្រុក តាមរយៈការចាប់យកអាជីពបដិសណ្ឋារកិច្ចដែលទទួលបានប្រាក់បៀរវត្តន៍សមរម្យ និងបន្តអភិវឌ្ឍន៌ជំនាញបន្ថែមរបស់ខ្លូនដើម្បីទទួលបានឧត្តមភាពការងារក្នុងពេលខាងមុខ ៕

ដោយ ៖ សហការី


ចែករំលែក៖