ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Nissan Frontier បុកម៉ូតូហុងដាឌ្រីម​ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តNissan Frontier បុកចំពីមុខពេញទំហឹង​កាលពីវេលា​ម៉ោង​១០​និង៥០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៦០៨​ ​សង្កាត់បឹងកក់ទី១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ 

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុានកេីតហេតុគេឃេីញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ចាម​ 1K-6127​ តាមបណ្ដោយផ្លូវលេខ៦០៨​ក្នុងទិសដៅពីកេីតទៅលិច​ក្នុងល្បឿនលឿនល្មម​ ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក​ Nissan Frontier ពណ៌ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AX-8904​ បេីកបរដោយជនជាតិបរទេស​ម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាដោយប្រើល្បឿនយ៉ាងលឿន​ ហើយបានចូលមកគន្លងផ្លូវខាងម៉ូតូធ្វើឱ្យបុកគ្នាចំពីមុខពេញទំហឹង​បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ រីឯបុរសជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់​ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ចុះមកដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហយបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​  ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖