ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបី រៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅ សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា !

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្ដីពី ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នៅ សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.អ) លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.អ) និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (គ.ជ.អ. អ) ហើយពិធីបិទវេទិកានឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សូមជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។

ពិធីបើកវេទិកា នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន (គ.ជ.អ.អ.) លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុ ប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.អ.និង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ ប្រធាន (គ.ជ.អ.អ.) ហើយពិធីបិទវេទិកានឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គវេទិកាថ្នាក់ជាតិលើកទី៣នេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ឋ គណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៏ មន្ទីរជំនាញពាក់ព័ន្ឋទាំងបី គឺទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការ ជាតិ អន្តរជាតិ-និងដៃគូពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធនឹងសហគមន៍ តំណាងសហគមន៍ទេសចរណ៍ និងអេកូ ទេសចរណ៍ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ឋនានា ប្រមាណ ៥០០នាក់។

អង្គវេទិកាលើកទី៣ នឹងដំណើរទៅដោយមានការរៀបចំជាបទបង្ហាញ និងកិច្ចពិភាក្សាបច្ចេកទេស.)Panel Discussion) ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីភាគីសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ ទេសចរណ៏ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ឋនានា។

ប្រធានបទចំនួន ២ នឹងត្រូវបានយកមកពិភាក្សា ដែលរួមមាន៖ * *ភាពធន់ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី “ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍”

អង្គវេទិកានឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន រួមមាន៖

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ រវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងសហគមន៍ចំនួន ៦ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ..អ.) និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លើ គម្រោងដែលមានឥទ្ឋិពល (QIP) ទី៣ ស្ដីពី “ការរៀបចំ Mobile App ដើម្បីផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេក្ខទេសចរណ៍” ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ.អ.អ.) និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល (FACT) *សម្រាប់ភាពជាដៃគូលើការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍នៅតំបន់បឹងទន្លេសាប”

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាង (គ.ជ.អ.អ.) និងសហគ្រិនខ្មែរ សម្រាប់ “គម្រោង លើកកម្ពស់សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងសហគមន៍ សម្រាប់បណ្តាខេត្តភាគខាងជើង ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ពីវិបត្តិក្ខវីដ-១៩ សម្រាប់ឆ្នាំ២០២២” ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី “ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប” ។

អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពី ផលិតផល និងសមិទ្ឋផលសំខាន់ៗពាក់ព័ន្ឋនឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំង ប្រទេស រួមជាមួយព្រឹត្តិការណ៍ផ្សេងៗមួយចំនួនទៀត។

អង្គវេទិកា រំពឹងដាក់ចេញនូវសេចក្ដីថ្លែងការណ៍ស្តីពី “ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអក្ខ ទេសចរណ៍ក្នុងបរិបទគន្លងប្រក្រតីភាពថ្មី” នាឱកាសបិទវេទិកា ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏សំបូរបែប ភាពទាក់ទាញខ្ពស់ និងប្រកបដោយគុណភាព។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួម តាមការគួរ ៕

ដោយ : សហការី


ចែករំលែក៖