ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយដើម្បីធានាថាការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។
ការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ។
តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕
ដោយ : សិលា