ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព លោក អ៊ុក ប៊ុនឈឿន ប្រធានក្រុមទី៣ និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖
១-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
២-សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
ក្នុងឱកាសនោះ ក៏មានការចូលរួមជាមតិយោបល់ពី លោក លោកស្រី សមាជិក សមាជិកាក្រុមទី៣ ក្នុងកិច្ចប្រជុំក្រុម។ កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ៕
ដោយ : សហការី