ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងសង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាំងយប់។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២២នេះបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី០៦  ខែធ្នូ  ឆ្នាំ២០២២ នៅចំណុចក្រុមទី៩ ភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។  លំនៅឋាន១ខ្នងដែលត្រូវភ្លើងឆេះនោះមានទំហំ៥ម៉ែត្រ×២០ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ ឆុន រតនា ភេទប្រុស អាយ៣០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ និងបណ្តាលឱ្យខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំគិតជាទឹកប្រាក់ប្រហែល ២០លានរៀល។

    សមត្ថកិច្ចបានចេញអន្តរាគមន៍ដោយនាំយករថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងទៅបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ។ ករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនមានអ្នករងរបួសនោះទេ៕  

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖