ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីហ៊ានបើកបនល្បែងសុីសងកណ្តាលក្រុង របៀបដល់កាស៊ីណូ នៅក្បាលថ្នល់ !

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងបនល្បែងរបៀបកាសុីណូ ដ៏ធំមួយ ក្បែរស្ពានអាកាសក្បាលថ្នល់ត្រូវបានបង្ក្រាប និងឃាត់ខ្លួនមនុស្ស ១២នាក់ ក្នុងបទល្មើសជាក់ស្តែង បង្ហាញពីការគឃ្លើនផ្លូវច្បាប់ អាជ្ញាធរ សមត្ថកិច្ច កម្លាំងជំនាញ ស្មើមានអ្នកមានអំណាចណាមួយបើកដៃទេដឹង  !

សូមបញ្ជាក់ថា, នារសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយមានការបញ្ជាដោយផ្ទាល់ពី​ លោក ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និងជាគណៈបញ្ជាឯកភាព រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក ម៉ៅ បូណែតអភិបាលរងនៃគណៈអភិបាលខណ្ឌចំការមន លោក មៀច ឈួនច័ន្ទសុីម៉ូលីន និង លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន ,លោក ហ៊ន គីមហេង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោក សាល សណ្ដុះ នាយប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះបង្រ្កាប និងបិទទីតាំងដែលមានលួចបង្កប់ ល្បែងសុីសង (តុលេងបៀបាការ៉ាត់,ទូបាញ់ត្រី ,និងទូហ្គេមតុក្កតា ) ដែល ស្ថិតនៅផ្លូវ ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបញ្ជាក់ជាបឋម , លទ្ធផលគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១២នាក់ ប្រុស ៦នាក់(ជនជាតិចិន៤នាក់ )ស្រី ៦នាក់ និងចាប់យក នូវវត្ថុតាងមួយចំនួនដូចជា:

-ទូហ្គេមបាញ់ត្រី ៤គ្រឿង, 

-ទូហ្កេម តុក្កតា ១២គ្រឿង, 

-តុ លេងបៀបាការ៉ាត់ ចំនួន០២, 

-ទូរស័ព្ទ ១១គ្រឿង, 

-កុំព្យូទ័រលើតុ ចំនួន១គ្រឿង, 

-ម៉ាសុីនគិតលេខ ១គ្រឿង,

– ម៉ាសុីនរាប់លុយ ១គ្រឿង

-និងបៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំ។

សូមបញ្ជាក់ថាវត្ថុតាង ព្រមទាំងមនុស្សទាំងអស់ត្រូវបានកសាងសំណុំរឿងដេីម្បីចាត់ការតាមនីតិវិធីច្បាប់​ ចំពោះទីតាំងគឺត្រូវបានបិទជាបណ្តោះអាសន្ន។ 

សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ 

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖