ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ចំនួន​១១​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​សុក្រ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៣៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១១​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៣​ ធ្នូ​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៥​នាក់​ រួម​មាន​៖​ ជួញដូរ​ ៦​ករណី​ ឃាត់​មនុស្ស​ ១៩​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​​ ៤​នាក់​ និងប្រើប្រាស់​ ១​ករណី​ ឃាត់​មនុស្ស​ ១២​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៣​ ខែធ្នូ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ១៦,៤៧​ក្រាម​ និងមេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​ ០,៩០​ក្រាម​។​ 

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​ខាងលើ​មានចំនួន​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះ​កម្លាំងនគរបាល​​ ៦​អង្គភាព​ និង​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ បន្ទាយ​មាន​ជ័យ​៖​ រក្សា​ទុក​ ១​ករណី​ ១​នាក់​ ចាប់​យក​Ice​ ១,៩៤​ក្រាម​ និង​Wy​ ០,៩០​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៤,៣៨​ក្រាម​។​ 

៣​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥០​ក្រាម​។​ 

៤​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៥,០៦​ក្រាម​។​ 

៥​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,២៤​ក្រាម​។​ 

៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១២​នាក់​។​

​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៣,៥៦​ក្រាម​។​ 

២​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,១២​ក្រាម​។​ 

៣​ /​ ប៉ៃលិន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ០,៦៧​ក្រាម​ ៕ ដោយ​៖សហការី

រូបភាព៖ ឯកសារ​


ចែករំលែក៖