ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀន២នាក់ផ្សេងគ្នារួមទាំងវត្ថុតាង

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ជនពាក់ព័ន្ធសារធាតុញៀនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះដកហូតវត្ថុតាងសង្ស័យគ្រឿងញៀន និងដាវផងដែរ ។

 មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញប្រាប់ថា ករណីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរក្សាទុក និងចែកចាយគ្រឿងញៀនខាងលើ ករណីទី១. ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិនល់ ឃ្លាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉េង វ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ សម្ភារៈ ដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២២កញ្ចប់ ធំ៤កញ្ចប់ និងតូច១៨កញ្ចប់ ស្មើទម្ងន់ចំនួន២៤.៤ក្រាម ថ្នាំគ្រាប់(wy)ចំនួន២កញ្ចប់ស្មើនឹងចំនួន៣០៨គ្រាប់ ទុយយោ កាបូបតូច កំប៉ុងជ័រលាក់ថ្នាំញៀន១ ទូរស័ព្ទ២គ្រឿង ដាវកែច្នៃចំនួន២ដើម និងម៉ូតូ១គ្រឿង ។

 មន្ត្រីនគរបាលដដែលឲ្យដឹងទៀតថា នៅរសៀលថ្ងៃដដែលកម្លាំងអនុវត្តន៍១ករណីទៀត ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនម្នាក់ទៀតឈ្មោះ ថន ធឿន ហៅម៉ក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ក្នុងនោះដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូច ស្មើទម្ងន់ចំនួន០.២៦ក្រាម ថង់ផ្លាស្ទីក ទូរស័ព្ទ២គ្រឿង ដាវកែច្នៃចំនួន១ដើម ។

 មន្ត្រីនគរបាលបញ្ជាក់ទៀតថា ជនសង្ស័យពាក់ព័ន្ធសារធាតុញៀនទាំង២នាក់ រួមទាំងសម្ភារៈជាវត្ថុតាង និងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន និងថ្នាំគ្រាប់ កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្ត 

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖