ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥០​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៣១​ ខែមករា​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​។​ ដូច្នេះ​គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥០​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១១​ករណី​ ឃាត់​មនុស្ស​ ២៨​នាក់​(​ស្រី​ ៤​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​(​ស្រី​ ០​នាក់​)​ ,​ដាំ​ដុះ​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​​ ២០​នាក់​(​ស្រី​ ២​នាក់​)​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៣១​ ខែមករា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​ ១៤៦,៧៣​ក្រាម​ និង​៩​កញ្ចប់​តូច​។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ១៩,៤០​ក្រាម​។​ ​កញ្ឆា​ចំនួន​​ ៣០០​ដើម​ ។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​មានចំនួន​​ ១៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុង​នោះកម្លាំងនគរបាល​ ៩​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ៤អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,៩១​ក្រាម​ និង​Ke​ ១៩,៤០​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ដាំ​ដុះ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១០០,២៨​ក្រាម​ និង​កញ្ឆា​ ៣០០​ដើម​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ១០​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៣,៨១​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,១០​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤​កញ្ចប់​តូច​។​ 

៦​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៥,០២​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៩​នាក់​ ស្រី​ ១​នាក់​។​ 

៨​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,២៦​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​។​

ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ៤​អង្គភាព​ 

១​ /​ ស្ទឹង​ត្រែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ២៣,៤១​ក្រាម​។​ 

២​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤​កញ្ចប់​តូច​។​ 

៣​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៨,៩៤​ក្រាម​។​ 

៤​ /​ ប៉ៃលិន​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​ ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖