ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ លេី​លក្ខ​ខណ្ឌ​ស្តី​ពីការ​បង្កើត​ក្រុម​ការងារ​ Army to Army Staff Talks រវាង​ កងទ័ព​ជេីងគោក​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ កងទ័ព​ជេីងគោក​នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា

ចែករំលែក៖

ប្រទេសឥណ្ឌា ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ ចុះ​ហត្ថលេខា​ លេី​លក្ខ​ខណ្ឌ​ស្តី​ពីការ​បង្កើត​ក្រុម​ការងារ​ Army to Army Staff Talks រវាង​ កងទ័ព​ជេីងគោក​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ កងទ័ព​ជេីងគោក​នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា។ 

សូមជម្រាបថា, ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលសាធារណរដ្ឋឥណ្ឌា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះ​ហត្ថលេខា​ជាមួយ លោកនាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ព ជើងគោកឥណ្ឌាលេី​លក្ខ​ខណ្ឌ​ស្តី​ពីការ​បង្កើត​ក្រុម​ការងារ​ Army to Army Staff Talks រវាង​ កងទ័ព​ជេីងគោក​នៃ​កងយោធពលខេមរភូមិន្ទ​ និង​កងទនិងកងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌ។

សូមបញ្ជាក់ថា, នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹង លោក ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ខណៈដែលលោកឧត្តមសេនីយ៍កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ 

ក្នុងជំនួបនេះ លោក ស៊ុប្រាម៉ានៀម ជែស្យាងការ បានជម្រាបជូនលោក ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់សាធារណរដ្ឋឥណ្ឌា និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបប្រទះការលំបាក និងដោយបានបញ្ជាក់ផងដែរអំពីការឯកភាពលើទិសដៅនៃការភ្ជាប់ទំនាក់ទំនងឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំ២០២២ កន្លងទៅ រួមទាំងវិធានការនានាដែលកម្ពុជាបានខិតខំអនុវត្តដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ដោយ ៖ សិលា


ចែករំលែក៖