ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លើកយក១០ចំណុច សំខាន់ៗ ដូចខាងក្រោម : 

១- ការតម្លើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ ប្រាក់ឈ្នួលកម្មករនិងកែសម្រួលសន្ទស្សប្រាក់សោធននិវត្តន៍គឺដើម្បីផលចំណេញ = ដល់មន្ត្រីរាជការកម្មករនិយោជិត តែមិនមែនជាការកេងចំណេញពីខាងណាទេ?

២- កុំនិយាយពីការគំរាមកំហែង = បើមានការគំរាមកំហែងមែននោះ របស់ដែលហៅថាធម្មយាត្រាដើម្បីសីលធម៌សង្គមមិនអាចទៅដល់គោលដៅដែលបានកំណត់ទេ?

៣-  អ្នកដើរធម្មយាត្រាពងជើងតិចថាមានការគំរាមកំហែងដែរទៅ = គឺអ្នកដើរគំរាមកំហែងខ្លួនឯង?

៤- លោកដែលថាមិនបានដឹងពីថាមានការគំរាមកំហែងអ្នកធ្វើធម្មយាត្រា = គឺមកពីអត់មាន ។

៥- ចង់បានសន្តិភាព = បើមិនខិតខំស្វែងរកនិងការពារសន្តិភាពទេ សន្តិភាពក៏គ្មាននិងមិនអាចស្ថិតស្ថេរបានដែរ?

៦- មានតែអ្នកដឹកនាំប្រទេសទេដែលចង់ឲ្យប្រទេសមានសន្តិភាព = សម្រាប់អ្នកមិនបានកាន់អំណាចគឺចង់តែបំផ្លាញសន្តិភាពដើម្បីដាក់បន្ទុកលើអ្នកកាន់អំណាច?

៧- ការតម្លើងប្រាក់ខែនិងប្រាក់ឈ្នួលកម្មករធ្វើឡើងនៅរៀងរាល់ឆ្នាំ = មិនមែនសម្រាប់តែឆ្នាំបោះឆ្នោតឯណា?

៨- ការតវ៉ាក្នុងវិវាទការងារត្រូវធ្វើតាមច្បាប់ស្តីពីការងារ = មិនមែនតាមការធ្វើបាតុកម្មអនាធិបតេយ្យទេ?

៩- ការដោះលែង ឈឹម សុថរ ដោយសារសន្យាចេញទៅរកដំណោះស្រាយវិវាទការងារ = តែនៅពេលចេញទៅស្រាប់តែប្រើល្បិចរត់ចេញទៅបរទេសជេររាជរដ្ឋាភិបាលទៅវិញទើបត្រូវចូលគុកវិញ?

១០- ពួកដែលអួតថាជាអ្នកប្រជាធិបតេយ្យគ្រាន់តែគេរាប់អានគ្នាល្អក៏មិនបានដែរ = ប្រហែលចង់ឲ្យគេឈ្លោះគ្នាដូចពួកវាហើយមើលទៅ? ៕

ដោយ ៖ សិលា


ចែករំលែក៖