ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញរូបថតដ៏កម្រ១សន្លឹក ក្នុងនាមជាមេទ័ព ត្រួតពិនិត្យភូមិសាស្រ្តដើម្បី វាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
តាមប្រព័ន្ធ Telegram សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា, រូបថតដ៏កម្រដែលទើបរកឃើញ ដែលនេះជាដំណើរត្រួតពិនិត្យភូមិសាស្រ្តដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦(24/6/1978)នៃកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជាដើម្បីវាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយខ្មែរមួយ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានគោរមងារជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។
ហើយបច្ចុប្បន្ន សម្តេចជាមេដឹកនាំដ៏សំខាន់មួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន ផងដែរ។ កាលពីឆ្នាំ១៩៧៩ សម្តេចបានដឹកនាំទ័ពដែលមានការចូលរួមពីទ័ពភាគីប្រទេសវៀតណាមដើម្បីផ្តួលរលំរបបខ្មែរក្រហម ។ សម្តេចក៏បានរត់គេចទៅប្រទេសវៀតណាមមុនឆ្នាំ១៩៧៩ ហើយបានទាក់ទងបញ្ជាការទ័ពប្រទេសវៀតណាម ដើម្បីវាយបករំលំខ្មែរក្រហមវិញ ។ ហើយចាប់ពីពេលនោះមមក សម្តេចក៏បានក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពល និងកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមេដឹកនាំ ប្រកបដោយ គតិបណ្ឌិត ឈ្លាសវៃ ធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព រីកចម្រើន ដល់បច្ចុប្បន្ន ៕
ដោយ ៖ សិលា