ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកកំរៀង បានចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ០២នាក់ យកមកអនុវត្តនីតិវិធីច្បាប់។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីេសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៤ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់គឺ៖
១-ឈ្មោះ ព្រួម សាវុន ហៅតួ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ផាត់ តារ៉ាក់ផន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិបឹងឆ្នាំង ឃុំទេពនិមិត្ត ស្រុកពុងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ(ជនជាតិថៃ)។
ដោយឡែកវត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៤ថង់(សង្ស័យមានសារធាតុញៀន)
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមមានអក្សរបរទេសWY ពីខាងលើចំនួន២៦គ្រាប់
-ទូរសព្ទ័ដៃចំនួន០៣គ្រឿង(ចាស់)
-ម៉ូតូ០១គ្រឿងម៉ាកយ៉ាម៉ាហា(YA MAHA)NMA Xពណ៌ ក្រហមលេខម៉ាសុីនMH3SG5 74111 019247គ្មានស្លាកលេខ
-ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី