ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ ចាប់ពីថ្ងៃទី១៥-២១ខែកុម្ភៈ ឆ្នាំ​២០២៣​ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។

២-តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ១C – អាចមានភ្លៀងតិចតួចលាយឡំនិងខ្យល់បក់ក្នុងល្បឿនមធ្យម ។ ។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

– ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀងនិងថមថយមក ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ​៖ស​ តា​រា


ចែករំលែក៖