ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ បានចុះធ្វើបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន៤២នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន៣៧សន្លឹក។

យោងតាមផេកផ្លូវការណ៍របស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខបានចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ថ្ងៃស្អែកក្រុមការងារនឹងបន្តថតផ្តល់អត្តសញ្ញាណប័ណ្ណតាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម៖

១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលាសង្កាត់ទឹកថ្លា

២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម

៣ -សង្កាត់ភ្នំពេញថ្មីចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី

៤ -សង្កាត់គោកឃ្លាងចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង

៥ -សង្កាត់ឃ្មួញចុះធ្វើអត្តសញ្ញាណប័ណ្ណនៅភូមិសែនសុខទី១

៦ -សង្កាត់ក្រាំងធ្នង់ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយសង្កាត់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖