ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន៤ខ្នងត្រូវអគ្គិភ័យឆាបឆេះហ្មត់ដោយសារទុស្សេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលនៅស្រុកប្រាសាទបល្ល័ង្ក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ផ្ទះចំនួន៤ខ្នងត្រូវអគ្គិភ័យឆាបឆេះហ្មត់ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

 ម្ចាស់ផ្ទះរងគ្រោះទាំង៤ខ្នង រួមមាន ១-ម្ចាស់ផ្ទះឈ្មោះ យ៉ុន ស៊ីណាន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ផ្ទះមានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង រងការខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បត្តិរួមមានស្រូវ២តោន,អង្ករ២បេ,លុយចំនួន៤លាន,ខ្សែកមាស៥ជី,កៅអីក្បាច់១៥កៅអី,ងឿឈើកកោះ១,តុបាយ២គ្រឿង,គ្រែ៣ និងសម្ភារៈប្រើ ប្រាស់មួយចំនួន។

២-ម្ចាស់ផ្ទះឈ្មោះ យ៉ុន ទីន ភេទស្រី អាយុ៤៤ឆ្នាំ មុខ របរកសិករ ផ្ទះទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ប្រក់ក្បឿង រងការខូតខាតទាំងស្រុង រួមមាន ស្រូវ២តោន,អង្ករ១០០គីឡូក្រាម,គ្រែដេក៣,ទូ១, កៅអី ១០,លុយ៥លានរៀល,ខ្សែកមាស៣ជី រួមទាំងទ្រព្យ សម្បត្តិប្រើប្រាស់មួយចំនួនទៀត ។ 

៣-ម្ចាស់ផ្ទះឈ្មោះ សោម ទៀង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សា ឃុំដូងផ្ទះ មានទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ក្បឿង ខូចខាតទាំងស្រុងរួមទាំងដូចជាអង្ករ១០០គីឡូ គ្រែ៤គ្រឿង លុយចំនួន២លាន កៅអី១០ តុក១០ ទូរ២រួមទាំងទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួន ។

៤-ម្ចាស់ផ្ទះឈ្មោះ យួន យ៉ុន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ក្បឿងឆេះ ៥០% ផ្នែកខាងមុខ។

មូលហេតុនៃការឆាបឆេះបណ្ដាលមកពីទុស្សេខ្សែភ្លើង។ នៅក្នុងប្រតិបត្តិការនេះមានកម្លាំងសរុប៣២នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកកំពង់ស្វាយ១គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកស្ទោង១គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់លោកឧកញ៉ាលឹមប៊ុណ្ណា១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៩គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន ៕

ដោយ៖ សូរិយា


ចែករំលែក៖