ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ៖ អត្ថន័យពិសេសពីមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការ បញ្ជាក់ពី មេដាយស៊ីហ្គេមឆ្នាំ២០២៣ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុត។ រូបរាងមេដាយល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯកមួយ។

ក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា, -រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។

ក្រសួងអប់រំយុវជននិងកីឡាបន្តថា, -នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ដែលមានរូបនាគ៤ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទង តំណាងឱ្យថ្ងៃ៧មករា។

សូមបញ្ជាក់ថា,កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន លើវិស័យកីឡា លើឆាកអន្តរជាតិ នាំមកមេដាយមាស ប្រាក់ សំរិទ្ធិ យកមកជូនប្រទេសជាតិ ។ 

77ថ្ងៃរាប់ថយក្រោយ(77 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា 

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៧៧ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

#77dayscountdown

#32ndSEAGames #SEAGames 

#12thASEANParaGames #ASEANParaGames

#កម្ពុជា #Cambodia ៕

ដោយ ៖ សិលា


ចែករំលែក៖