ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូទៅសួរសុខទុក្ខលោកព្រិន្ទបាលទោ អៀន ផាន់ដា ជំនួយការការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សុី អគារមហារីក បន្ទប់លេខ១០៧ ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯកបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងនាំយកសម្ភារថវិកាជូនដល់គ្រួសារលោកអៀន ផាន់ដាមាន៖
-ថវិកា ១,០០០,០០០រៀល
-ផ្លែឈើមួយកន្ត្រកតម្លៃ១៦០,០០០ម៉ឺនរៀល
-អង្ករ ៤បាវ
-ទឹកសុទ្ធ ៤កេស
-ម៉ាស់ ៤ប្រអប់
-ជែល ៤ដប៕
ដោយ៖ចន្ទ លីហ្សា