គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាជាង ១១ លានដុល្លារអាមេរិក ដើម្បីទិញរថយន្តភីកអាប់ពាសដែកចំនួន ១៥០ គ្រឿង ដើម្បីជំនួសរថយន្តចាស់ដែលកំពុងដាក់ពង្រាយនៅតំបន់ភាគខាងត្បូងប្រទេសថៃដែលប្រឈមនឹងបញ្ហាអសន្តិសុខជាច្រើន។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក Rachada Dhnadirek បាននិយាយថា ថវិកាចំនួន 396 លានបាត (11.4 លានដុល្លារ) នឹងត្រូវកាត់ចេញពីមូលនិធិ Central Fund ដើម្បីទិញរថពាសដែកថ្មី។ រថពាសដែកថ្មីនេះ នឹងក្លាយជារថយន្តភីកអាប់ចំណុះ១តោន ប្រើប្រេងម៉ាស៊ូត ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើង ដោយមានបង្អួចការពារគ្រាប់កាំភ្លើង និងប្រព័ន្ធផ្អាក(damper) ដែលត្រូវបានពង្រឹងសម្រាប់ទ្រទ្រង់ទម្ងន់នៃពាសដែក។
អ្នកស្រី Rachada Dhnadirek បាននិយាយថា រថយន្តភីកអាប់ពាសដែកចំនួន ២១៦ គ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានដំណើរការអស់រយៈពេលជាង ១២ឆ្នាំនៅក្នុងខេត្តចំនួន ៣ ភាគខាងត្បូងប្រទេសថៃ ដែលភាគច្រើនចាស់ និងផ្ទុកលើសទម្ងន់ ដោយសារការបន្ថែមពាសដែកដោយមិនបានកែប្រែប្រព័ន្ធ damping system ដែលត្រូវគ្នា។
យោងតាមលោកស្រី រ៉ាឆាដា រថពាសដែកថ្មីនេះ នឹងជួយពង្រឹងការងារសន្តិសុខនៅក្នុងតំបន់មិនស្ថិតស្ថេរនៃភាគខាងត្បូងប្រទេសថៃ៕ ដោយ៖ ធីរីណា
រូបថត ៖ Thai PBS