ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់នៃសាលារាជធានី-ខេត្ត និងបុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសអបអរសាទរនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២ ពាក់ព័ន្ធវិស័យជំនាញក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ផងដែរ។

សូមជម្រាបជូនផងដែរថា ការផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរបស់ក្រសួងមហាផ្ទៃ ដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាក់ សរុប ១៦៤៨ រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២កន្លងមក។

រដ្ឋបាលឃុំ-សង្កាត និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាកក្នុងឱកាសនេះរួម មាន៖ សាលារាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំនួន ២៦ ជ័យលាភីលេខ២ ចំនួន៧៧ ជ័យលាភីលេខ៣ ចំនួន២ សរុប ១០៥ជ័យលាភី, សាលាខេត្តកណ្តាល ទទួលបានជ័យលាភីលេខ១ ចំនួន១១៨ ជ័យលាភីលេខ២ ចំនួន៩ សរុបចំនួន ១២៧ជ័យលាភី, សាលាខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន១០៩ជ័យលាភី, សាលាខេត្តបាត់ដំបង ជ័យលាភីលេខ១ ចំនួន៨២ ជ័យលាភីលេខ២ ចំនួន១៥ ជ័យលាភីលេខ៣ ចំនួន៦ សរុប ចំនួន១០៣ជ័យលាភី។ 

សម្រាប់សាលាខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៤ ជ័យលាភីលេខ៣ ចំនួន៩ សរុប១០០, សាលាខេត្តព្រៃវែង ជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៩ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន១១៦ជ័យលាភី, សាលាខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ចំនួន៧៦ ជ័យលាភីលេខ២ ចំនួន២ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨០ជ័យលាភី,សាលាខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ ចំនួន៦៧ ជ័យលាភីលេខ២ ចំនួន៤ សរុបចំនួន ៧១ជ័យលាភី, សាលាខេត្តកំពង់ធំ ទទួលបានជ័យលាភីលេខ១ ចំនួន៧៤ ជ័យលាភីលេខ២ ចំនួន៥ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨១ជ័យលាភី, សាលាខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ១ ចំនួន៧១ ជ័យលាភីលេខ២ ចំនួន១៦ ជ័យលាភីលេខ៣ ចំនួន១ សរុបចំនួន ៨៨ជ័យលាភី, សាលាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ចំនួន២៥ ជ័យលាភីលេខ២ ចំនួន២១ ជ័យលាភីលេខ៣ ចំនួន៣ សរុបចំនួន៤៩ជ័យលាភី។

ដោយឡែកសម្រាប់ សាលាខេត្តព្រះវិហារ ទទួលបានជ័យលាភីលេខ១ ចំនួន៣៩ ជ័យលាភីលេខ២ ចំនួន៩ ជ័យលាភីលេខ៣ ចំនួន៣ សរុប៥១ជ័យលាភី, សាលាខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១ ចំនួន២៨ ជ័យលាភីលេខ២ ចំនួន២០ ជ័យលាភីលេខ៣ ចំនួន១ សរុប៤៩ជ័យលាភី, សាលាខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ចំនួន១០ ជ័យលាភីលេខ២ ចំនួន១១ ជ័យលាភីលេខ៣ ចំនួន១ សរុប២១ជ័យលាភី, សាលាខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ១ ចំនួន២០ ជ័យលាភីលេខ២ ចំនួន១៣ ជ័យលាភីលេខ៣ ចំនួន១ សរុប៣៤ជ័យលាភី, សាលាខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន៤ ជ័យលាភីលេខ៣ ចំនួន១ សរុប៨ជ័យលាភី, សាលាខេត្តកែប ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន២ សរុប៥ជ័យលាភី៕

ដោយ៖ សហការី


ចែករំលែក៖