ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលដ្ឋរចំនួន៦ខ្នងត្រូវខ្យល់កន្ក្រាក់ ភ្លៀងធ្លាក់លាយឡំបណ្ដាលឱ្យរបើកដំបូលសង្ក័សី ២ភូមិនៅស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្ដិ៍ឃុំស្ទឹងត្រង់បានឲ្យដឹងថា÷កាលពីនៅវេលាម៉ោង១៤និង៥២នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៣ មានករណីភ្លៀងធ្លាក់​លាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើក​ដំបូលផ្ទះរបស់ប្រជា​ពលរដ្ឋ​ ចំនួន​០២ទីតាំង​ ស្មើនិង​ចំនួ​ន​ ០៦ខ្នង​ផ្ទះ​ ស្ថិតនៅ​ចំណុច​ភូមិ​ស្រះពីរ​ និងភូមិទួលខ្ពស់  ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ​មានដូចខាងក្រោម​៖

ភូមិ​ស្រះពីរ​ចំនួន​ ០៣ខ្នង​ផ្ទះ ៖​

១-​ ឈ្មោះ រ៉េត រុំ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធ​ឈ្មោះ សឿម គន្ធា អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្រះ២ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផ្ទះ​ទំហំ​ ៥​x៨ម៉ែត្រ​ របេីកដំបូលសង្ក័សីអស់ចំនួន ២៤សន្លឹក ។

 ២-​ ឈ្មោះ ម៉ែន សុធា ភេទ ប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ អៀង  វឿន​ អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិស្រះពីរ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ផ្ទះទំហំ​ ៦x៨ម៉ែត្រ​ របេីកដំបូលសង្ក័សីអស់ចំនួន ២៤សន្លឹក។

៣-​ ឈ្មោះ ភ័ណ្ឌ ថុន​ ភេទ ប្រុស អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ួង សែម អាយុ ៥២ឆ្នាំ មានទីលំនៅភូមិស្រះពីរ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ផ្ទះទំហំ៤x៥ម៉ែត្រ​ របេីកដំបូលសង្ក័សីអស់ចំនួន ០៥សន្លឹក។ 

​សមត្តកិច្ចមូលដ្ឋានបានបន្តថា÷ផ្ទះ៣ខ្នងមានទីតាំងមានភូមិ​ទួល​ខ្ពស់​ចំនួន​ ០៣ខ្នង​​ ៖

ទី១-​ ឈ្មោះ អ៊ូ ថៃសាន ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​ខ្ពស់​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ផ្ទះ៥x៤ម៉ែត្រ​ របើកដំបូលសង្គសីអស់ចំនួន​ ៩សន្លឹក។

ទី២​-​ ឈ្មោះ គ្រឿម សឹង ភេទប្រុស អាយុ​ ៤៧ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ទួល​ខ្ពស់​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ផ្ទះទំហំ៥x៦​ម៉ែត្រ​ របើកដំបូលសង្ក័សីអស់ចំនួន​ ០៤សន្លឹក។

 ទី៣-​ ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ​ ៥០ឆ្នាំ​ ផ្ទះទំហំ៥x៦​ម៉ែត្រ​ របើកដំបូលសង្ក័សីអស់​ចំនួន​ ០៣សន្លឹក។

ដោយ៖ ស សារ៉េត


ចែករំលែក៖