ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនទំនើង២ក្រុមក្នុងករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនទំនើង២ក្រុមត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនាដាក់គ្នាវិញទៅមក(យកដុំថ្មគប់គ្នា)បណ្ដាលអោយរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា  ក្រុមក្មេងទី១មាន

១.ឈ្មោះ ជា ដារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង(របួសក្បាលដេរ២ថ្នេរ)ស្រាល។

២.ឈ្មោះ ផូ ចំរើន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង(របួសដាច់ចិញ្ចើមដេរ៣ថ្នេរ) ស្រាល។

ប្រភពបន្តថា ក្រុមទី២មាន

១. ឈ្មោះ អុី សុពេជ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (គ្មានរបួស)។

២. ឈ្មោះ ឆុន រដ្ឋា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកំពង់រោទ៍ខេត្តស្វាយរៀង(របួសក្បាលដេរ១ថ្នេរនិងរបួសលើចង្កេះខាងស្តាំដេរ៣ថ្នេរនិងជាំភ្នែកស្តាំ កំពុងព្យាបាលនៅមន្ទីរពេទ្យឯកជន(របួសធ្ងន់)។

៣.ឈ្មោះ សុិន កុម្ភៈ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង (របួសលើកែងដែខាងឆ្វេងដេរ៦ថ្នេរ)ធ្ងន់ កំពុងដេកពេទ្យឯកជន។

ក្រោយពីមានសេចក្ដីរាយការណ៍ថាមានករណីហិង្សាភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកំពង់រោទ៍សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានទៅធ្វើអន្តរាគមន៏និងឃាត់ខ្លនក្រុមជនទំនើងទាំងនោះទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីក្រុមទាំងពីរនេះមានគំនុំនឹងគ្នាទើបបង្កហិង្សាបែបនេះ៕

ដោយ៖ សុថាន


ចែករំលែក៖