ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិ នៃកម្ពុជា លុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា ចំនួន ១០៤ គ្រឹះស្ថានឥណទាន , ប្រយ័ត្នផងបងប្អូនយើង !

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងតិចក៏មាន គ្រឹះស្ថានឥណទាន មិនសូវល្បីឈ្មោះ ឬអាចគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ខ្វះការ យកចិត្តទុកដាក់ អនុវត្តតាម ធនាគារជាតិ នៃកម្ពុជាចំនួន១០៤ស្ថាប័ន លុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ នេះបើយោងតាមចេញសេចក្តីប្រកាសព័ត៌មាន របស់ ធនាគារជាតិនៃកម្ពុជា ស្តីពី ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា បានធ្វើឡើង កាលពីថ្ងៃទី១២ មេសា ២០២៣ ត្រូវធនាគារជាតិកម្ពុជា ជម្រុះចោលជាបន្តបន្ទាប់ ខណៈគ្រឹះស្ថានឥណទានល្បីៗមួយចំនួនគ្រោងឈ្មោះទៅជាធនាគារដើម្បីធ្វើការប្រកួតប្រជែងទីផ្សារដណ្ដើមអតិជន ។

យោងតាមឯកសាររបស់ធនាគារជាតិកម្ពុជា លេខឆ៧.០២៣.០០៤ ប្រកាសព័ត៌មាន ចុះថ្ងៃទី១២ មេសា ២០២៣ បានបញ្ជាក់ថា ធនាគារជាតិកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជា្ញធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន ១០៤ ចេញពីបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ។

ដូច្នេះសូមបងប្អូនជនរួមជាតិ ! មេត្តាពិនិត្យមើលឈ្មោះគ្រឹះស្ថានឥណទាន ដែលមានរាយនាមដូចខាងក្រោម ដើម្បីជៀសវាងការចាញ់បោកក្រុមឥណទានទាំងនេះ ធ្វើឱ្យយើងខាតបង់ថវិកា ពេលវេលា វិវាទតាមផ្លូវច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖