ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល បន្ទប់សម្រាប់ព្យាបាល និងរថយន្តគិលានុសង្រ្គោះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣  លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល បន្ទប់សម្រាប់ព្យាបាល និងរថយន្តគិលានុសង្រ្គោះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ដើម្បីត្រៀមលក្ខណៈថែទាំសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា, ១១ថ្ងៃរាប់ថយក្រោយ(11 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា ។

ថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ១១ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រសួងសុខាភិបាល បានកំណត់ទីតាំងផ្ដល់សេវាសុខភាព និងសង្គ្រោះបន្ទាន់ ចំនួន ២៨ទីតាំងផងដែរ ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖