ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ជូនពរឲ្យជនតិរច្ឆាន ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយបងប្អូនចោលទាំងអស់ នឹងឆាប់បានធ្វើបេក្ខជននាយករដ្ឋមន្ត្រីដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ជំនាន់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហួសចិត្តលោក ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយបងប្អូនចោលទាំងអស់។ សម្តេចថាគួរតែហៅលោក ស៊ន តារា ថាតិរច្ឆានទើបត្រឹមត្រូវជាងហៅថា ក្មេងពាល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់តែឃើញឪពុកម្តាយកាត់កាលកូនតែនេះជាលើកទីមួយហើយដែលសម្តេចបានឃើញកូនកាត់កាលឪពុកម្តាយនិងក្រុមគ្រួសារ។

សម្តេចបានសរសេរក្នុងឆាណែលតេឡេក្រាមថា៖«ខ្ញុំប្រើពាក្យក្មេងពាលទៅលើបុគ្គលរូបនេះមិនទាន់គ្រប់គ្រាន់ទេហៅតិរច្ឆានត្រឹមត្រូវជាង។ វាមិនចម្លែកទេដែលតិរច្ឆាននេះវាយប្រហារលើខ្ញុំឬអ្នកផ្សេងទៀតព្រោះសូម្បីតែឪពុកម្តាយគេក៍គេហ៊ានប្រមាថទៅហើយនោះ»។ សម្តេចបានចោទសួរទៅលោក ស៊ន តារា ដូច្នេះថា៖«តើឱយក្មេងពាលតិរច្ឆាននេះស្រឡាញ់ជាតិស្រឡាញ់ប្រជាជនបែបណាទៅបើសូម្បីតែឪពុកម្តាយបងប្អូនបង្កើតក៏គេមិនស្រឡាញ់ផងនោះ»។

សម្តេច ហ៊ុនសែន តេជោ មានប្រសាសន៍ថា សូមក្មេងពាលតិរច្ឆានបន្តតាមផ្លូវនេះទៀត ហើយសម្តេចជូនពរឲ្យលោក ស៊ន តារា នឹងឆាប់បានធ្វើបេក្ខជននាយករដ្ឋមន្ត្រីដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ជំនាន់។ 

សូមរំលឹកថា,ហួសថ្លែងកូនតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។  ជារឿងហួសចិត្ត និងហួសថ្លែងមិនធ្លាប់មាននោះឡើយនៅលើពិភព​លោក ដែលកូនប្រកាសកាត់កាលម៉ែឪ និងក្រុមគ្រួសារ។ គេធ្លាប់តែឃើញឪម៉ែ ប្រកាស​កាត់កាលកូន នៅពេលកូននោះប្រដៅលែងស្តាប់ និងប្រព្រឹត្តទង្វើមិន​គួរ​គប្បី​ទាំងឡាយនៅក្នុងគ្រួសារ ឬក្នុងសង្គមជាតិ។

សូមបញ្ជាក់ថា,នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ គឺជាប្រវត្តិសាស្ត្រហើយសម្រាប់​សង្គម​កម្ពុជា កូនរមិលគុណចិត្តជាតិរច្ឆាន ស៊ន តារា ប្រកាសកាត់កាលម៉ែឪ និង​ក្រុមគ្រួសាររបស់ខ្លួន។ ការប្រកាសកាត់កាលបានធ្វើឡើងតាមរយៈទំព័​រ​ហ្វេស​ប៊ុករបស់ ស៊ន តារា ផ្ទាល់តែម្តង។

លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធា និងលោកស្រី ពិល វ៉ាន់ថុន ដែលជា​ឪពុក​ម្តាយរបស់ ស៊ន តារា ធ្លាប់បានសម្តែងការខកចិត្ត និងខូចចិត្តជាខ្លាំង​ចំពោះ​ភាពរមិលគុណ និងអកតញ្ញូរបស់ ស៊ន តារា ធ្វើចំពោះពួកគាត់។ ក្នុង​នោះ លោកស្រី ពិល វ៉ាន់ថុន បានកើតវិបត្តិផ្លូវចិត្តរហូតដល់ពេលបច្ចុប្បន្នថែម​ទៀតផង។

ភាពរមិលគុណ និងការប្រកាសកាត់កាលឪពុកម្តាយ និងក្រុមគ្រួសាររបស់ ស៊ន តារា នៅថ្ងៃនេះ គឺជាការបង្ហាញពីសណ្តានជាសត្វតិរច្ឆានរបស់ ស៊ន តារា។ ទង្វើ​របស់ ស៊ន តារា ជាទង្វើថោកទាប និងស្អប់ខ្ពើមបំផុតនៅក្នុងសង្គមខ្មែរ ​ជា​សង្គម​តម្កល់ខ្ពស់នូវការគោរពដឹងគុណចំពោះអ្នកមានគុណ ជាពិសេសលោក​ឪពុកអ្នក​ម្តាយ ដែលត្រូវបានចាត់ទុកជាព្រះរស់នៅក្នុងផ្ទះ។

បើតាម​ធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូវិញ កូនចិត្តជាសត្វតិរច្ឆានអន្យតិរ្ថិយ មិនដឹងបាបបុណ្យគុណទោស ដូច ស៊ន តារា នាពេលនេះ នឹងធ្លាក់ទៅឋាននរក​រាប់​សិបជាន់។

ទង្វើរបស់ ស៊ន តារា នៅថ្ងៃនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចរិតពាលរបស់​ជ​​ន​​ដ៏ថោកទាបរូបនេះ ហើយក៏មិនមានអ្វីដែលចម្លែកនោះដែរ ដែលរូបគេតែង​តែនិយាយប្រមាថកាតទានលើសម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រោះសូម្បីតែឪពុកម្តាយ​របស់គេ ក៏គេមិនគោរព មិនផ្តល់តម្លៃ ហើយប្រកាសកាត់កាលចោល​ថែម​ទៀត។

ទង្វើរបស់ ស៊ន តារា ជាការបង្ហាញនូវគំរូដ៏អាក្រក់ជូរជាតិ ដែលប្រវត្តិមនុស្ស​ជាតិនៅលើពិភពលោកនេះ ជាពិសេសក្នុងសង្គមកម្ពុជាតែម្តងកម្រនឹងកើត​មាន៕

ដោយ ៖ សហការី


ចែករំលែក៖