ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ មានទីតាំងនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹក នៅក្នុងបរិវេណវត្ត ឥន្ទពិសី នេះយោងតាម សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាអ្នកកាន់កាប់លំនៅឋាន និង ដីសាងសង់ទាំងអស់ ដែលមានទីតាំងនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនៃតំបន់វិនិច្ឆ័យខាងលើ នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសជាតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០ ព្រឹក នៅក្នុងបរិវេណវត្ត ឥន្ទពិសី ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលជាអ្នកកាន់កាប់លំនៅឋាន និងដីសាងសង់ ព្រមទាំង អ្នកពាក់ព័ន្ធ ដែលមានក្បាលដីស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទាំងអស់ អញ្ជើញចូល រួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ នៅក្នុងទីតាំង និងតាមកាលបរិច្ឆេទកំណត់ខាងលើ ដើម្បី ស្តាប់ការផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីគណៈកម្មការរដ្ឋបាល ស្តីពី ដំណើរការ វិនិច្ឆ័យ និងការចូលរួមក្នុងដំណើរការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ឱ្យបានគ្រប់ៗគ្នា ៕
ដោយ ៖ សិលា