ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ម៉ោង ២២:០០នាទីយប់ កំលាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច សំណង់មិនរៀបរយ ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មាន ៖

១/ឈ្មោះ យ៉ើ អុីនសាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២/ឈ្មោះ ម៉ាន ម៉ូស្លីម ភេទប្រុស អាយុ១៧ឆ្មាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

៣/ឈ្មោះ ណាន រ៉ូហ្សា ហៅលីន ភេទស្រីអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

– សម្ភារ:ដកហូត:  

១/ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ០២កញ្ចប់ ។

២/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។

៣/ទូរស័ព្ទដៃម៉ាក HUAWEI ពណ៌ទឹកប៊ិក ចំនួន១គ្រឿង។

៤/ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហម ចំនួន១គ្រឿង។

 ចំពោះមុខសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖