ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន ​៖​ សូមអបអរសាទរ និងកោតសរសើរកីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ យកឈ្នះ​ក្រុមកីឡាករ​ទីម័រខាងកើត ក្នុងលទ្ធផល​ ៤​ ទល់នឹង០

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅយប់ថ្ងៃ​សៅរ៍​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានផ្ញេី​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។

ជូនពរក្រុមកីឡាករកម្ពុជា​ ឱ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ 

គួរជម្រាបផងដែរថា​ ក្រុមជម្រើសជាតិបាល់ទាត់ U22 ឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុ ទៅលើក្រុមអាយុក្រោម U22 ហ្វីលីពីន ៣-០ នៃប្រកួតបើកឆាកប្រចាំពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយពួកគេបានឡើងឈរកំពូលតារាងមាន ៣ពិន្ទុបណ្តោះអាសន្នផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖