ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបេីកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មដួលអស់២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីង។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ខែ​ឧសភា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង។ 

    តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BN-4163 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយមហាវិថីព្រះសីហនុពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់២កង់ ដោយឡែករថយន្តក្រឡាប់ផ្ងារជេីងច្រងាងៗ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាយកដុំថ្មវាយទម្លុះកញ្ចក់ដេីម្បីជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅដោយមិនរងរបួសនោះទេ។ 

   ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុរួចទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖