ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេសថ្ងៃទី០១ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៣ម្សិលមិញ​នេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់, និងប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែឧសភា រួមមាន៖  មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤២,១៦ក្រាម និង៧កញ្ចប់តូច​ ,មេតំហ្វេតាមីន(Wy) ស្មេីនិង​ ១១៥,៣៨ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុង​នោះ​កម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ៣៣,២៦ក្រាម និងWy ១១៥,៣៨ក្រាម ។

*២ / កំពង់ស្ពឺ ៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ០,៨២ក្រាម ។

*៣ / កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។

*៤ / ក្រចេះ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។

*៥ / ពោធិ៍សាត់ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩៧ក្រាម ។ 

*៦ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ។

*៧ / រតនគិរី ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៦ក្រាម ។

*៨ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច ។

ដោយ​ឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / ព្រះវិហារ ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៥០ក្រាម ។

*២ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,០៥ក្រាម៕

ដោយ​៖សហការី​


ចែករំលែក៖