ភ្នំពេញ៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ របស់លោក វេជ្ជបណ្ឌិត គា សុខឡេង រួចមក ក៏ផ្ទុះមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងបណ្តាញសង្គមជាច្រើន ។
នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក វេជ្ជបណ្ឌិត គា សុខឡេង បានចូលខ្លួនសុំទោសចំពោះមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាសាធារណៈ មិនឱ្យមានករណីនេះកើតឡើងទៀតឡើយ ។
សូមបញ្ជាក់ថា ការបង្ហោះពាក់ព័ន្ធនឹងការរិះគន់ដោយគ្មានមូលដ្ឋានលើដំណើរការស្ថាបនាផ្លូវមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់នេះអាជ្ញាធរខណ្ឌសែនសុខបានអញ្ជើញម្ចាស់ Fb Dr. kea Sokleng មកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ដើម្បីពន្យល់ណែនាំអំពីការស្ថាបនាខាងលើនេះ ដូច្នេះម្ចាស់Fb Dr. kea Sokleng បានចេញវីដេអូសុំទោសជាសាធារណៈហើយនិងបានធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបង្ហោះនាៗដែលគ្មានមូលដ្ឋានច្បាស់លាស់មកលើអាជ្ញាធរខណ្ឌសែនសុខទៀត៕
ដោយ៖ ចន្ទ លីហ្សា