ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ ដែលចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៨ បានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ ដំណឹងមរណភាព សាកលវិទ្យាល័យការពារជាតិ មានសេចក្តីសោកស្តាយ ក្រៀមក្រំបំផុត សូមគោរពនិងជម្រាបជូន ឯកឧត្តម លោកជំទាវ នាយទាហាន ព្រមទាំង និស្សិតសិក្ខាកាម សាកលវិទ្យាល័យការពារជាតិ មេត្តាជ្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ បានទទួល មរណភាព នៅថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៩នាទី នៅមន្ទីរពេទ្យ ព្រះកេតុលាមា ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ន សពឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធ សាសនា ស្ថិតនៅបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ១២៣ ផ្លូវM០២ ភូមិបឹងស្នោរ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ នាយទាហាន ព្រមទាំង និស្សិតសិក្ខាកាម និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ឱ្យបានអធិកអធម ៕

ដោយ ៖ សិលា


ចែករំលែក៖