ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ បុរសម្នាក់ធ្លាក់ពីលើអគារ​មួយកន្លែងបណ្តាលឱ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ អាយុប្រហែលជាង ៣០ឆ្នាំបានធ្លាក់ពីលើអគារមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះមួយកន្លែងជាប់របងសាលាបឋមសិក្សាភូមិ ៦ ផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅវេលាម៉ោង ០១:២៨នាទីរសៀល ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៣។

ចំពោះអត្តសញ្ញាណជនរងគ្រោះ ដែលធ្លាក់ពីលើអគារខុនដូ មិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។ 

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតសម្លាប់ខ្លួនឯង ដោយសារមានវិបត្តិឬ មានគេរុញទម្លាក់មក ព្រោះមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕

ដោយ៖ ជីណា


ចែករំលែក៖