ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពនៃពិធីអភិសេកឡើងគ្រោងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Charles III

ចែករំលែក៖

ក្រោយរយៈពេល៧០ឆ្នាំ ពលរដ្ឋអង់គ្លេស មានឱកាស ចូលរួមពិធីឡើងគ្រោងរាជ្យសម្បត្តិ របស់ព្រះមហាក្សត្រប្រទេសនេះ ។ នៅថ្ងៃទី៦ខែឧសភា បរិយាកាសក្នុងទឹកដីអង់គ្លេស យ៉ាងអាធិកអធម្ម ក្នុងឱកាសនៃពិធីអភិសេកឡើងគ្រោងរាជ្យ។ពលរដ្ឋឈរសង្ខាងផ្លូវ ចាំទទួលស្វាគមន៍ព្រះរាជ្យដំណើររបស់ព្រះមហាក្សត្រថ្មី ។
ទន្ទឹមនឹងភាពស្វាគមន៍សម្បាយរីករាយ ក៏មានពលរដ្ឋអង់គ្លេសមួយចំនួនបានធ្វើបាតុកម្មប្រឆាំងរបបរាជានិយម។ ប៉ូលិសអង់គ្លេស នៅថ្ងៃសៅរ៍នេះបានឃាត់ខ្លួនមនុស្ស៦នាក់ មកពីចលនាប្រឆាំងរបបរាជានិយមមានឈ្មោះថា សាធារណរដ្ឋ ឬ Republic ខណៈពួកគេត្រៀមធ្វើបាតុកម្ម នៅមុនព្រះអង្គម្ចាស់ឆាលស៍ទី៣ (Charles III) ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស។
ថ្លែងប្រាប់ AFP សកម្មជនម្នាក់មកពីចលនា Republic បានបញ្ជាក់ដូច្នេះថា «ពួកគេបានឃាត់ខ្លួនសមាជិករបស់យើង ៦នាក់ ហើយបានរឹបអូសយកបដាររាប់រយ។ ពួកគេមិនបាន ប្រាប់យើងថាតើហេតុអ្វីបានជាមានការឃាត់ខ្លួនសមាជិករបស់ពួកយើងឡើយ ហើយក៏មិនបានប្រាប់ថាតើពួកគេនាំសមាជិករបស់យើងទៅណានោះដែរ»។ ដោយឡែក ក្នុងសារបង្ហោះលើ Twitter ចលនា Republic ក៏បានទទួលស្គាល់ដែរពីការចាប់ខ្លួនសមាជិក៦នាក់ខាងលើ ជាមួយការចោទសួរថាតើនេះឬជាប្រជាធិបតេយ្យ។
ក្នុងចំណោមអ្នកដែលត្រូវបានប៉ូលិសអង់គ្លេស ចាប់ខ្លួនទាំង៦នាក់ខាងលើ ក្នុងនោះមានទាំងលោក Graham Smith ដែលជានាយកប្រតិបត្តិចលនា Republic ផងដែរ ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្កោលទោសការចាប់ខ្លួនក្រុមបាតុករដោយប៉ូលិសអង់គ្លេស ដោយចាត់ទុកថាវាជាសញ្ញាអាសន្នមួយ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ plo.vn)


ចែករំលែក៖