ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩៦គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៦៩គ្រឿង និងម៉ូតូ ៥២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៣៩គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៤១គ្រឿង និងម៉ូតូចំនួន ៤៩៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៣៩០គ្រឿង រថយន្តធំ ៣៥គ្រឿង រថយន្តតូច ១,០១៧គ្រឿង ម៉ូតូ ៤,៣៣៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៣៣៣គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៤៩១គ្រឿង និងម៉ូតូ ៣,៨២៧គ្រឿង (៣,៨២៧ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ ៖ សហការី