ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង ស៊្រាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាររសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ មានកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ថោង ស៊្រាន់ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, នាយករងរដ្ឋបាលខេត្ត,ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ថ្លែងដឹកនាំកិច្ចប្រជុំ លោក ថោង ស៊្រាន់ បានជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងមន្ត្រីជំនាញត្រូវត្រួតពិនិត្យនូវរាល់ទិន្នន័យរបាយការណ៍នានារបស់ខ្លួនដែលបានដាក់ជូនខេត្ត និងធ្វើការការកែតម្រូវឲ្យបានរួចរាល់ ប្រសិនបើមានការខុសឆ្គង ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តនាពេលនេះគឺផ្តោតសំខាន់ទៅលើការត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពនៃ ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ស្តាប់ពីបញ្ហាប្រឈម និងការលើកទឹសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

គួរម្លឹកថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ និងទឹសដៅភារកិច្ចបន្ត រដ្ឋបាលខេត្តតែងតែធ្វើឡើងជារៀងរាល់ខែ ដើម្បីត្រួពិនិត្យការអនុវត្តការងាររបស់ខេត្តដែលបានអនុវត្តក្នុងខែនីមួយៗ និងដេញចេញទឹសដៅការងារសម្រាប់ខែបន្ទាប់សម្រាប់អភិវឌ្ឍន៍ខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖