ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៉ីសបេីកឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ ជិះ ម៉ូតូហុងដាប៊ិតខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីសស៊េរីទំនើបបើកឆ្លងផ្លូវចេញពីភោជនីយដ្ឋានយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥ ទល់មុខភោជនីយដ្ឋាន ឡោទីហ្វាង ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស 450d ពណ៌សពាក់​ ស្លាក លេខ ភ្នំពេញ 2BO 3899 ជិះ ជាលក្ខណៈគ្រួសារបានបើកចេញពីភោជនីយដ្ឋាន​មួយកន្លែង​ បេីកឆ្លងបញ្ឆិតកាត់ទទឹងផ្លូវ១៧៣ដើម្បី ឡើងទៅ រកស្ដាំរបស់ខ្លួនដោយមានសន្តិសុខជួយសម្រួលចរាចរណ៍ ផង ដែរ ខណៈរថយន្ត បេីក ឆ្លង បាន បន្តិចក៏ស្រាប់តែមាន២នាក់ បានបើកបានជិះម៉ូតូម៉ាកហុងដាពណ៌សបិតស្កុតពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1JT0588 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៣ ទិសដៅពីលិចទៅកើតល្បឿនលឿនក្នុងស្ថានភាពស្រវឹងផងនោះ ហ្រ្វាំង មិនជាប់ក៏ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តកាងមុខចំហៀងខាងឆ្វេង ។
ចំណែកម៉ូតូខូចខាតផ្នែកខាងមុខគាប់ ជាប់ ជាមួយនឹងរថយន្តតែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងហេតុការណ៍នេះដែរភាគីទាំងសងខាងដោយហៅរថយន្តគាត់ទាមទារសំណង២ពាន់ដុល្លារថ្លៃការជួសជុលតែខាងម៉ូតូ សុំ សង់ សំនង ១២០០ដុល្លារ បញ្ចប់ រឿង នៅ កន្លែង កើត ហេតុ តែ ម្ដង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖