ខេត្តប៉ៃលិន៖នៅថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង៣០នាទី លោកឧត្តមសេនី
យ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅចំណុចទីស្នាក់ការអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ស្ថិតក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងឯកឧត្តមប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន លោក-លោកស្រីប្រធានអង្គភាពជុំវិញខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសេីរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងគណៈកម្មាធិកាសមាគមអតីតយុទ្ធជនខេត្តប៉ៃលិនទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ដេីម្បីបំពេញភារកិច្ចបានយ៉ាងល្អ ដេីម្បីធ្វេីយ៉ាងណាធានាឱ្យបានសុខសុវត្ថិភាពនិងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសភាពការ និងបន្តខិតខំពន្លឿនការសាងសង់ផ្ទះអតីតយុទ្ធជន ឱ្យបានលឿន ឆាប់រហ័ស និងល្អបំផុត។
ដោយ÷ស សារ៉េត