ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi ដឹកនាំអតីតកីឡាករ Barcelona ចូលរួមពិធីខួបកំណើតគម្រប់ 50 ឆ្នាំរបស់ David Beckham

ចែករំលែក៖

អតីតតារាបាល់ទាត់ដ៏ល្បីល្បាញ David Beckham បានអញ្ជើញភ្ញៀវ 100 នាក់ឱ្យចូលរួមក្នុងកម្មវិធីពិសេសមួយនៅភោជនីយដ្ឋានអ៊ីតាលី Cipriani ក្នុងទីក្រុង Miami មួយខែមុនថ្ងៃកំណើតពិតប្រាកដរបស់គាត់។

កីឡាករ Lionel Messi, Luis Suarez, Jordi Alba និង Sergio Busquets សុទ្ធសឹងតែត្រូវបានគេឃើញក្នុងសម្លៀកបំពាក់ក្រវ៉ាត់កពណ៌ខ្មៅ ខណៈដែលពួកគេថតរូបជាមួយវីរបុរសអង់គ្លេសBackham។

ក្នុងចំណោមភ្ញៀវទាំងអស់គេចាប់អារម្មណ៏ខ្លាំងទៅគូរស្នេហ៍របស់កីឡាករLionel Messi ជាមួយនិងតារាបាល់ទាត់មិត្តរួមក្រុមមួយចំនួនទៀត។

Messi អមដំណដំណើរជាមួយភរិយាដ៏ស្រស់ស្អាតរបស់លោកគឺនាង Antonela ដែលបានពាក់រ៉ូបពណ៌បៃតងត្បូងមរកតដ៏អស្ចារ្យសម្រាប់ឱកាសនោះ។ Antonela អាយុ 37 ឆ្នាំបានចែករំលែករូបភាពនៃសំលៀកបំពាក់របស់នាងនៅលើ Instagram ។

ចំណែកវត្តមានរបស់ក្រុមគ្រួសាររបស់ម្ចាស់កម្មវិធីដែលឈានចូលវ័យ 50 ឆ្នាំនៅក្នុងខែឧសភាមានប្រពន្ធ Victoria និងកូនរបស់គាត់ Romeo អាយុ 22 ឆ្នាំ Cruz អាយុ 20 ឆ្នាំ និង Harper អាយុ 13 ឆ្នាំ ប៉ុន្តែកូនប្រុសច្បង Brooklyn អាយុ 26 ឆ្នាំ និងប្រពន្ធរបស់គាត់ Nicola Peltz អាយុ 30 ឆ្នាំមិនមានវត្តមានឡើយ៕

ដោយ៖ធីរីណា


ចែករំលែក៖